FAQs

សំណួរដែលចោទសួរជារឿយៗ

 • តើ Premise ធ្វើកិច្ចការអ្វី?

  Premise ប្រមូលទិន្នន័យថ្នាក់មូលដ្ឋានពីក្នុងសកលលោកដើម្បីជួយដល់អង្គការឆ្លើយនឹងសំណួរដ៏សំខាន់របស់ពួកគេ។ ចែករំលែកការយល់ដឹងនៅក្នុងតំបន់របស់អ្នកតាមរយៈការបំពេញកិច្ចការសាមញ្ញៗ ដូចជាការចែករំលែកមតិយោបល់ ការបំពេញការស្ទង់មតិខ្លីៗ ឬការថតរូបនៅក្នុងទីក្រុងរបស់អ្នកដើម្បីជួយដល់អង្គការក្នុងការធ្វើការសម្រេចចិត្តឲ្យបានកាន់តែប្រសើរ។

 • តើ Premise ធ្វើការឲ្យស្ថាប័នណា?

  Premise ធ្វើការដើម្បីរដ្ឋាភិបាល អង្គការជំនួយផ្នែកមនុស្សធម៍ អាជីវកម្មស្វែងរកប្រាក់ចំណេញ។ អតិថិជនយើងបច្ចុប្បន្ន និងកាលពីអតិតរួមមាន កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ USAID និង ធនាគារពិភពលោក។

 • តើខ្ញុំអាចក្លាយជា Contributor តាមរបៀបណា?

  អ្វីដែលអ្នកត្រូវការគឺទូរស័ព្ទដៃ ហើយនឹងកម្មវិធី Premise ដែលអាចទាញយកបានតាមរយៈ Google Play Store និង Apple App Store ។ ទាញយកកម្មវិធី រួចបង្កើតគណនីមួយ ហើយបំពេញកិច្ចការដំបូងរបស់អ្នកដើម្បីចាប់ផ្តើមរកលុយ។

 • តើ Premise មាននៅកន្លែងណាខ្លះ?

  បច្ចុប្បន្ននេះ យើងកំពុងមានប្រតិបត្តិការនៅក្នុងជាង 70 ប្រទេសនៅជុំវិញពិភពលោក ហើយកំពុងតែរីកដាលយ៉ាងឆាប់រហ័សផងដែរ។ កិច្ចការដែលត្រូវធ្វើ គឺអាស្រ័យលើសេចក្តីត្រូវការរបស់អង្គការដែលយើងខ្ញុំកំពុងធ្វើការជាមួយ ដូចនេះកិច្ចការទាំងនេះអាចផ្លាស់ប្តូរជារឿយៗ។

 • តើខ្ញុំត្រូវមានទូរស័ព្ទប្រភេទជាក់លាក់ណាមួយមែនទេ?

  អាស្រ័យលើតំបន់របស់អ្នក កម្មវិធី Premise អាចរកបាននៅលើយ Google Play Store និង Apple App Store ។ យ៉ាងណាមិញ Premise អាចរកបានតែនៅលើកម្មវិធីឧបករណ៍ Android ប៉ុណ្ណោះនៅក្នុងតំបន់ខ្លះ។ ទូរស័ព្ទប្រភេទ Android ត្រូវតែមានកំណែ 4.0 ឬ កំណែក្រោយៗមកទៀត ដើម្បីឲ្យកម្មវិធីដំណើរការបាន។

 • តើខ្ញុំត្រូវការភ្ជាប់អ៊ិនធឺណិតឬទេ? Wifi?

  ត្រឹមត្រូវ​ហើយ ការភ្ជាប់ជាមួយអ៊ិនធឺណិតជារឿងចាំបាច់ដើម្បីអនុវត្តកិច្ចការ បំពេញកិច្ចការ និងការស្នើការដកថវិការដែលរកបាន។

 • តើខ្ញុំអាចរកបានលុយច្រើនប៉ុណ្ណាទៅពី Premise ?

  ទំហំទឹកប្រាក់ដែល Contributor អាចរកបានអាស្រ័យលើចំនួនកិច្ចការដែលពួកគេបំពេញ។ Contributor ខ្លះបានយកប្រាក់ដែលគេរកបានទៅបង់ថ្លៃសាលា ទៅបរិចាគឲ្យធនាគារផ្តល់ចំណីអាហារដល់ទុរគតជន និងដើម្បីបញ្ចប់ការសាងសង់គេហដ្ឋាននៅក្នុងកម្មវិធីអភិវឌ្ឍន៍ជាដើម។ យើងខ្ញុំប្រើប្រាស់សេវាទូទាត់សាច់ប្រាក់មួយចំនួនខុសៗគ្នា ដូចជា Coinbase, PayPal និង ការដាក់សាច់ប្រាក់លើទូរស័ព្ទ ដើម្បីធ្វើការទូទាត់លុយឲ្យបានងាយស្រួល។ អ្នកផ្តល់សេវាកម្មរបស់យើងខ្ញុំខុសគ្នាទៅតាមប្រទេស។

 • តើមានការកំណត់ចំនួនលើកិច្ចការដែលខ្ញុំអាចបំពេញបានឬទេ?

  ការកំណត់ទៅលើសមត្ថភាពបំពេញកិច្ចការរបស់អ្នក គឺអាស្រ័យលើតម្រូវការព័ត៌មាននៅក្នុងតំបន់ និងចំនួនអ្នកបំពេញកិច្ចការផ្សេងទៀតដែលនៅតំបន់ជិតៗអ្នកផងដែរ ដែលបានធ្វើការស្នើកិច្ចការទុកជាមុនសម្រាប់ខ្លួនឯង។ ដើម្បីបំពេញកិច្ចការឲ្យបានច្រើន យើងខ្ញុំស្នើឲ្យឲ្យលោកអ្នកធ្វើការពិនិត្យ ទីផ្សារកិច្ចការ ជារឿយៗ ដើម្បីធ្វើការកក់ទុកជាមុនចំពោះកិច្ចការដែលអ្នកចង់បំពេញ ហើយត្រូវបំពេញវាឲ្យបានលឿនតាមដែលអាចធ្វើទៅបាន មុនអ្នកផ្សេងបំពេញកិច្ចការនេះ។

 • តើ Premise មានសុវត្ថិភាពឬទេ?

  Premise តែងតែប្តេជ្ញាក្នុងការផ្តល់សុវត្ថិភាព និងសុខុមាលភាពដល់ Contributor របស់យ់ើងខ្ញុំ ហើយយើងខ្ញុំប្រឹងប្រែងធ្វើការដំម្បើឲ្យប្រាកដថា ពួកគេទទួលបានបទពិសោធន៍វិជ្ជមានក្នុងការប្រើប្រាស់កម្មវិធីរបស់យើងខ្ញុំ។ យើងបានអនុវត្តវិធីសាស្រ្តការពារមួយចំនួនដើម្បីធានាបាននូវសុវត្ថិភាព ដោយរាប់ទាំងការធ្វើការជាមួយ Country Support Specialists របស់យើងខ្ញុំ ដើម្បីបង្កើតកិច្ចការ និងទទួលបានចំណេះដឹងថ្នាក់តំបន់។ ព័ត៌មានឯកជនជាទូទៅត្រូវបានប្រើប្រាស់ដើម្បីឲ្យប្រាកដបានថាវាជាទិន្នន័យមានប្រយោជន៍ ហើយធ្វើការកំណត់កម្មវិធីឲ្យបានកាន់តែប្រសើរឡើង ហើយវាត្រូវបានបំលែងជាកូដសម្ងាត់ដើម្បីការពារសិទ្ធិឯកជនភាពរបស់អ្នក។

 • តើខ្ញុំចំាបាច់ត្រូវបើកការប្រើប្រាស់ទីតាំង និង កាមេរ៉ាឬទេ?

  កិច្ចការរបស់យើងខ្ញុំជាទូទៅទាមទារឲ្យធ្វើការថតរូប ឬទៅកន្លែងជាក់លាក់ណាមួយ ដែលនេះជាមូលហេតុដែលយើងខ្ញុំស្នើឲ្យលោកអ្នកផ្តល់ការអនុញាតនៃការបើកការកំណត់ទីតាំង និងការប្រើប្រាស់កាមេរ៉ា។

ប្រសិនបើអ្នកមានសំណួរបន្ថែម សូមសរសេរអ៊ីម៉េលទៅកាន់ support@premise.com.

Start making money now.

Android app on Google Play